(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានអញ្ជើញទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
គណៈប្រតិភូបានសម្តែងនូវការស្ងើចសរសើរចំពោះស្ថាបត្យកម្មដ៏ល្អឯក បង្ហាញអំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ៕