អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បើកកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការចលនូប្បត្ថម្ភ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារផ្ទៃក្នុងរបស់ទីចាត់ការចលនូប្បត្ថម្ភ។ 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការគោរពឱ្យបានដាច់ខាតបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទ ដើម្បីចូលរួមការពារសន្តិភាព ស្ថិរភាពសង្គម និងសេចក្ដីសុខសាន្តរបស់ប្រជាជន។ 

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានបន្តថា យោធិនទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ ត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕