(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រសាសន៍លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីចាត់ការឃោសនាព័ត៌មានចំនួន ២០៥នាក់។
ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។