(ភ្នំពេញ)៖ ល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ២១ (ACDFM-21) នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមមូលបទ«អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន» ក្នុងអត្ថន័យជំរុញការលើកកម្ពស់ស្មារតីនៃកិច្ចខិតខំរបស់រដ្ឋសមាជិកអាស៊ាន ទាក់ទងនឹងសារៈសំខាន់ការបន្តកិច្ចសហប្រតិបត្តិការពង្រឹងពង្រីកតួនាទី ក៏ដូចជាមជ្ឈភាពនៃសហគមន៍អាស៊ាន៕