(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីពិសារអាហារពេលល្ងាច ដែលរៀបចំឡើងដោយក្រុមអនុព័ន្ធយោធាបណ្តាប្រទេសជាមិត្ត ប្រចាំនៅកម្ពុជា។
ពិធីនេះបានប្រារព្ធធ្វើនៅសណ្ឋាគារ Sun and Moon រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី៥ មេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បណ្ដាប្រភេទទ័ព និងអនុព័ន្ធយោធាចំនួន ១៦ប្រទេសដែលប្រចាំការនៅព្រះរាជាណាចក្រកម្ពុជា៕