អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៩ខែ ក្នុងឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន ជាប្រធានក្រុមការងារ ១៨ស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៩ខែ ( នព្វមាស ) ក្នុងឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីតំណាងទីចាត់ការ និងស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕