(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន និងជាប្រធានក្រុមការងារ១៨ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម មកពីបណ្ដាទីចាត់ការទាំងអស់ចំណុះអគ្គបញ្ជាការដ្ឋាន។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ប្រជុំខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕