(ភ្នំពេញ)នៅព្រឹកថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២៣ វេលាម៉ោង ៦:១០ នាទីព្រឹក មាននាយទាហានរង ០១រូប ឈ្មោះព្រិន្ទបាលឯក ម៉ុយ ទឿម អត្ថលេខ ០៧១០០៦ មុខងារនាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ បានជាន់មីនផ្ទុះបណ្ដាលឲ្យបាត់បង់ជីវិត។
គួរបញ្ជាក់ថា ការបាត់បង់ជីវិតរបស់នាយទាហានរងរូបនេះ គឺបានកើតឡើងនៅក្នុងពេលដែលដើរល្បាតត្រួតពិនិត្យការពារទីតាំង បានជាន់មីនចាស់ប្រភេទមីនK59 របស់សូវៀត ខណៈពេលសម្រាកទៅបត់ជើងធំនៅចំណុចខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
សពរបស់នាយទាហានរូបនេះបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះយោធិនដែលស្ថិតនៅភូមិត្របែកសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងបានឧបត្ថម្ភដល់ក្រុមគ្រួសារសពចំនួន ១០ លានរៀល៕