អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា ចូលរួមពិធីសំណេះសំណាលជាមួយកងកិត្តិយសត្រែទ័ព អគ្គបញ្ជាការ និងសិល្ប:យោធាភិរម្យនៃកងយោធពលខេមរភូមិន្ទ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានកងកិត្តិយសត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន និងសិល្ប:យោធាភិរម្យ នៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣៕