អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

គណៈប្រតិភូយោធាខេត្តដុងណាយ អញ្ជើញជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ លោកវរសេនីយ៍ឯក ង ក្វាង ធិន មេបញ្ជាការរងយោធាខេត្តដុងណាយបានដឹកនាំគណៈប្រតិភូមកជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅអគ្គបញ្ជាការដ្ឋាន៕