(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ កងកម្លាំង និងមន្ត្រីទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានចូលរួមរំលែកមរណទុក្ខជាមួយក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ចំពោះការពលីជីវិតរបស់យោធិននៃកងយោធពលខេមរភូមិន្ទ ចំនួន២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០២ ៤ និងបានឧបត្ថម្ភដល់គ្រួសារយោធិនរងគ្រោះ ក្នុង១សព៤លានរៀល សរុបថវិកាចំនួន៨០លានរៀល។
កាយវិការប្រកបដោយសប្បុរសធម៌នេះ គឺជាគុណូបការៈដ៏ថ្លៃថ្លាបំផុត ក្នុងការរួម ចំណែករំលែកទុក្ខលំបាក ក៏ដូចជាដោះស្រាយជីវភាពរបស់គ្រួសារយោធិនរងគ្រោះទាំង២០នាក់។
យើងខ្ញុំទាំងអស់គ្នា សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហា ប្រសើរជូនចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្នាក់ដឹកនាំ កងកម្លាំង និងមន្ត្រីទាំងអស់នៃក្រសួងមហាផ្ទៃ សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕