អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គបញ្ជាការដ្ឋាន នាំយកប្រាក់វិភាគទានស្ម័គ្រចិត្តជាង ១៦៦លានរៀល ផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកប្រាក់វិភាគទានស្ម័គ្រចិត្តរបស់នាយទាហាន នាយទាហានរង និងពលទាហាន សរុបជាង ១៦៦លានរៀល ផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤។

ប្រាក់វិភាគទាននេះ ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង តំណាង ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ យកទៅប្រគល់ជូនតាមរយៈលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រតិបត្តិក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕