(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និង ថ្កោលទោសចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលបាននិងកំពុងព្យាយាមបំភ្លៃការពិត ក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ការប៉ុនប៉ងបង្កចលាចលឱ្យមានភាពវឹកវរ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សាមិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
ជាថ្មីម្ដងទៀតទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ប្ដេជ្ញាបង្រ្កាបនិងកម្ទេចរាល់ឧបាយកលបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។
ទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ប្ដេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ ប្រជាជនកម្ពុជា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
ខាងក្រោមនេះ ជាញាត្តិគាំទ្ររបស់ទីចាត់ការការពារគីមីសាស្រ្ត អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៖