(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ៣ប្រទេស «កម្ពុជា ឡាវ វៀតណាម» ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ចាន់សា ម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕