(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៧ថ្ងៃ និង ១០០ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ចន័្ទពណ៌ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២:២៦នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។
ពិធីបុណ្យនេះ ប្រារព្ធធ្វើនៅគេហដ្ឋាន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈិន ចន័្ទពណ៌ ស្ថិតនៅផ្ទះលេខ ៨១-៨៣ ផ្លូវ១៦០ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕