អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំគណៈប្រតិភូជូនពរលោកប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

 (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានដឹកនាំប្រតិភូជូនពរ លោកវរសេនីយ៍ឯក ជិន វ៉ាន់តឹម ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នៅការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំកម្ពុជា។