អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចុះត្រួតពិនិត្យការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នៅទិសយោធភូមិភាគទី១

(រតនគិរី)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលតែងហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី១ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃសុក្រនេះ មិនទាន់មានឃើញយន្តហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលដែនអធិបតេយ្យរបស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ទៀតទេ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយក៏កម្លាំងរបស់យើងនៅតែអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលគឺមិនអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងក្រុមឧទ្ទាមភេរវកម្មមកពូនសំងំនៅក្នុងទឹកដីកម្ពុជាបានឡើយ។