អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយកទីចាត់ការឃោសនាព័ត៌មាន ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ) ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការពារជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជូននាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការផែនការ អគ្គបញ្ជាការដ្ឋាន ។

កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលសាលប្រជុំអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ៕