អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤របស់ទីចាត់ការចលនូប្បត្ថម្ភ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងដាក់ទិសដៅអនុវត្តការងារបន្តរបស់ទីចាត់ការ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានបន្តណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះទីចាត់ការគោរពបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះសាលាបើកបរត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រងសិក្ខាកាម និងគុណភាពហ្វឹកហ្វឺនគ្រប់ជំនាញ៕