(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន ប្រធានក្រុមការងារ ១៨ស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំត្រីមាសទី១ ទិសដៅបន្តត្រីមាសទី២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងទីចាត់ការទាំងអស់ចំណុះអគ្គបញ្ជាការដ្ឋាន។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤ នៅបន្ទប់ប្រជុំខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។