អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម និងថ្កោលទោសចំពោះក្រុមឧទ្ទាមក្រៅច្បាប់ដែលបាននិងកំពុងព្យាយាមបំភ្លៃការពិតក្នុងគោលបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងញុះញង់កងកម្លាំងប្រដាប់អាវុធឱ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ការប៉ុនប៉ងបង្កចលាចលឱ្យមានភាពវឹកវរ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សាមិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

ជាថ្មីម្ដងទៀត មេបញ្ជាការកងទ័ពជើងគោក ប្ដេជ្ញាបង្រ្កាបនិងកម្ទេចរាល់ឧបាយកលបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។

មេបញ្ជាការកងទ័ពជើងគោក ប្ដេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខក្សេមក្សាន្តរបស់ ប្រជាជនកម្ពុជា ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ខាងក្រោមជាញាត្តិគាំទ្ររបស់មេបញ្ជាការកងទ័ពជើងគោក៖