អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក យ៉ាល់ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំសប្ដាហ៍របស់ទីចាត់ការបច្ចេកទេស

(កំពង់ស្ពឺ)៖ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យ៉ាល់ ពិសិដ្ឋ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបច្ចេកទេស អគ្គបញ្ជាការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំសប្ដាហ៍របស់ទីចាត់ការបច្ចេកទេស។ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំទីចាត់ការ និងអង្គភាពចំណុះទីចាត់ការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន ទីចាត់ការបច្ចេកទេស អគ្គបញ្ជាការ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤៕