អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំគណៈប្រតិភូ អគ្គបញ្ជាការរដ្ឋាន គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក សំ សារិន

(ភ្នំពេញ)  ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិកាចម្រុះ នាយកទីចាត់ការឃោសនាពត័មាន អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ គោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសព ឧត្តមសេនីយ៍ឯក សំ សារិន នាយរងសេនាធិកាចម្រុះ ដែលបានទទួលមរណភាពកាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៦ ឆ្នាំដោយរោគាពាធ។

ជំនួសមុខឱ្យថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឯកឧត្តម ខឹម សន បានសម្ដែងនូវការចូលរួមរំលែកទុក្ខជាមួយភរិយា ឧត្ដមសេនីយ៍ឯក សំ សារិន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់និងប្រកបដោយព្រហ្មវិហារធម៌នាពេលនេះ។ ឯកឧត្តម បានបញ្ជាក់ថានេះជាការបាត់បង់នាយទាហានជាន់ខ្ពស់មួយរូបដែលកន្លងមកបានលះបង់ និងធ្វើពលិកម្ម គ្រប់បែបយ៉ាងដើម្បី បុព្វហេតុជាតិ។

ជាមួយនេះដែរ ឯកឧត្តម នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន ក៏បានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធសព ឧត្ដមសេនីយ៍ឯក សំ សារិន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនោះ ឧត្ដមសេនីយ៍ឯក ខឹម សន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បាននាំយកថវិកាមិត្តជួយមិត្តចំនួន ១០លានរៀលជូនដល់គ្រួសារនៃសពផងដែរ៕