អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន អបអរសាទរទិវាសន្តិភាព២៦ឆ្នាំ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗដល់យោធិន ទីចាត់ការបច្ចេកទេស

(កំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានថ្លែងនូវការអបអរសាទរទិវាសន្តិភាព២៦ឆ្នាំ ក្នុងឱកាសចុះផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មីៗ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃទីចាត់ការបច្ចេកទេស  អគ្គបញ្ជាការដ្ឋាន។