អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

គណៈប្រតិភូបណ្ដាស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ អញ្ជើញចុះសួរសុខទុក្ខ លោក អ៊ូច បូរិទ្ធ អតីតយុទ្ធជន ការិយាល័យទី ២ កងទ័ពជើងគោក

( ភ្នំពេញ)៖ អនុវត្តតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានចាត់ ឧត្ដមសេនីយ៍ទោ អ៊ុង សុភា ដឹកនាំគណៈប្រតិភូបណ្ដាស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខ លោក អ៊ូច បូរិទ្ធ អតីតយុទ្ធជន ការិយាល័យទី២ កងទ័ពជើងគោក ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមេលា៕