អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺន បណ្ដាវិទ្យាស្ថាន សាលា និងមជ្ឈមណ្ឌលហ្វឹកហ្វឺន

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាអំពីភារកិច្ចបណ្តុះបណ្តាល និងហ្វឹកហ្វឺនបណ្តាវិទ្យាស្ថាន សាលា និងមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានកម្រិតបឋម និងមធ្យម។ 

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕