(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសប្រកបដោយជ័យមង្គលនៃពិធីខួបកំណើតគម្រប់៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះឯកឧត្តមសន្តិបណ្ឌិត ដែលបានធ្វើពលិកម្មទាំងកម្លាំងកាយចិត្តនិងប្រាជ្ញា ស្មារតី ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្តជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅលើកកម្ពស់សុខុមាភាពប្រជាពលរដ្ឋ ដែលជាកត្តារួមចំណែកដ៏មានសារៈសំខាន់ ក្នុងការធានាស្ថិរភាព សណ្ដាប់ធ្នាប់ និងសុខដុមរមនាក្នុងសង្គមជាតិ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕