អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន សូមអបអរសាទរ និងគោរពជូនពរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កិត្តិបណ្ឌិត ម៉ៅ សុផាន់ ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គមេបញ្ជាការរង និងជា មេបញ្ជាការ កងទ័ពជើងគោក

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពអបអរសាទរ និងជូនពរ ឯកឧត្តម ឧត្តមសេនីយ៍ឯក កិត្តិបណ្ឌិត ម៉ៅ សុផាន់ ក្នុងឱកាសដ៏វិសេសវិសាលដែលព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។ 

យើងខ្ញុំទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក កិត្តិបណ្ឌិត ម៉ៅ សុផាន់ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គមជូនជាតិ និងប្រជាជនក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរឧត្តមសេនីយ៍ឯក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕