អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរៀបចំកម្លាំងចូលរួមអបអរសាទរ ខួបលើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ

(ភ្នំពេញ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយផែនការរៀបចំកម្លាំងចូលរួមអបអរសាទរ ខួបលើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ និងមិទ្ទិញថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន។