(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះ នាយកទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងទិសដៅអនុវត្តការងារត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៩ ខែកញ្ញ ឆ្នាំ២០២៣ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៕