អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ) ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការពារជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជូននាយទាហាន នាយទាហានរង និងពលទាហាននៃទីចាត់ការការពារគីមីសាស្រ្ត។

កម្មវិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅសាលាគីមីសាស្រ្តខេត្តកំពង់ឆ្នាំង ៕