អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ អញ្ជើញមាតុភូមិនិវត្តន៍ពីទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូវិលត្រលប់មកកម្ពុជាវិញ បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរយៈពេល ៤ថ្ងៃ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣៕