អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ) ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការពារជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជូនសិក្ខាកាមថ្នាក់វរសេនាតូច និងថ្នាក់កងអនុសេនាធំ វគ្គបណ្ដុះបណ្ដាលជំនាញភស្តុភារ នៃទីចាត់ការចនូប្បត្ថម្ភ។ 

កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣​ នៅអគ្គបញ្ជាការដ្ឋាន៕