អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ហួត ឈាងអន អញ្ជើញចូលរួមត្រួតពិនិត្យ និងបូកសរុបការងារធានាភស្តុភារឆ្នាំ២០២៣ នៅយោធភូមិភាគទី៥

(បាត់ដំបង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការ បានអញ្ជើញចូលរួមចុះត្រួតពិនិត្យ និងបូកសរុបការងារធានាភស្តុភារ បច្ចេកទេស សុខាភិបាលឆ្នាំ២០២៣ និងដាក់ទិសដៅអនុវត្តការងារឆ្នាំ២០២៤ នៅទិសយោធភូមិភាគទី៥។

កិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣៕