អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្ដមសេនីយ៍ឯក ខឹម សន ផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

(កំពង់ស្ពឺ) ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាងនិងការពារជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ ជូននាយទាហាន នាយទាហានរង ពលទាហាន នៃទីចាត់ការបច្ចេកទេស អគ្គបញ្ជាការ ។

កម្មវិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីចាត់ការបច្ចេកទេស ស្រុកសាមគ្គីមុនីមានជ័យ ខេត្តកំពង់ស្ពឺ ៕