អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តមនាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស

(ភ្នំពេញ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅចក្រភពអង្គគ្លេស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣។

នេះជាដំណើរទស្សនកិច្ចលើកទី១ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ទៅកាន់ទីក្រុងឡុង ចក្រភពអង់គ្លេស ដើម្បីចូលរួមកម្មវិធីព្យុះហយាត្រា ដែលធ្វើឡើងនៅសាលារាជបណ្ឌិតសភាយោធា Sandhurst។