អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ជួយឃុំមេសរប្រចាន់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីថ្លែងការណ៍របស់ គ.ជ.ប និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃដល់ក្រុមប្រឹក្សាឃុំមេសរប្រចាន់

(ព្រៃវែង)៖ ឯកឧត្ដម ហួត ឈាងអន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ជួយឃុំមេសរប្រចាន់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីថ្លែងការណ៍លេខ ០០២ គជប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ក្រុមប្រឹក្សាឃុំមេសរប្រចាន់ ស្រុកពារាំង ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

កិច្ចប្រជុំផ្សព្វផ្សាយបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំមេសរប្រចាន់៕