អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអប់រំនយោបាយចិត្តសាស្ត្រប្រចាំឆ្នាំ២០២៣

(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង និងជាប្រធានគណៈកម្មការសម្របសម្រួលនីតិវិធីគ្រប់គ្រងយោធិនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអប់រំនយោបាយចិត្តសាស្ត្រប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤  អគ្គបញ្ជាការដ្ឋាន ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។