(ព្រៃវែង)៖ អនុវត្តសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ជួយឃុំមេសរប្រចាន់ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារនៃឃុំមេសរប្រចាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ឯកឧត្ដម ហួត ឈាងអន បានធ្វើការណែនាំបន្ថែមដល់ថ្នាក់ដឹកនាំមូលដ្ឋានភូមិ ឃុំ និងប្រជាការពារឱ្យយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋដោយភាពទន់ភ្លន់អំពីបញ្ហាដែលកើតឡើងពីការហូបគ្រឿងស្រវឹង ការបើកបរ និងការរាំកម្សាន្ត ក្នុងគោលបំណងចូលរួមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាបញ្ជៀសបញ្ហាទំនាស់ផ្សេងៗ និងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។
ជាមួយនោះ ឯកឧត្ដម ហួត ឈាងអន បានឧបត្ថម្ភដល់ភូមិមេសរប្រចាន់លើ ភូមិអណ្ដូង ភូមិមេសរប្រចាន់ ភូមិកំពង់ទ្រារួមមាន៖ ស្រាបៀរ ២០កេស ទឹកក្រូច២០កេស, ថវិការៀបចំកម្មវិធី ១.២០០.០០០រៀល, ថវិកាជូនប្រជាការពារ២៤នាក់ ១.២០០.០០០រៀល និងឧបត្ថម្ភដល់ភូមិមេមល់ ភូមិព្រែកចំប៉ា ភូមិយោត ១០ម៉ឺនរៀលក្នុង១ភូមិ, ជូនប៉ុស្តិ៍រដ្ឋបាលឃុំ ៣០ម៉ឺនរៀល, ឃុំ ២០ម៉ឺនរៀល, អ្នកប្រចាំការស្នាក់ការ ១០ម៉ឺន និងចំណាយផ្សេងៗ ៥ម៉ឺនរៀល សរុបជាថវិការួមមានចំនួន ៥.១៣០.០០០រៀល៕