អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ជួបសំណេះសំណាលជាមួយនាយទាហានជាន់ខ្ពស់ចំណុះអគ្គបញ្ជាការដ្ឋាន

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជួបសំណេះសំណាលជាមួយនាយទាហានជាន់ខ្ពស់ចំណុះអគ្គបញ្ជាការដ្ឋាន ដើម្បីផ្សព្វផ្សាយពីស្នាដៃសម្រេចបាន និងការដាក់ចេញទិសដៅភារកិច្ចសម្រាប់បន្តអនុវត្ត។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គមេបញ្ជាការរង មេបញ្ជាការបណ្ដាប្រភេទទ័ព កងរាជអាវុធហត្ថ និងបណ្ដាមេបញ្ជាការយោធភូមិភាគ កងពល តំបន់ប្រតិបត្តិការសឹករងខេត្ត ជាច្រើនរូប៕