អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ឧត្តមសេនីយ៍ឯក ខឹម សន បានផ្សព្វផ្សាយខួបលើកទី៤៧ ទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)

(ភ្នំពេញ) ឯកឧត្ដម ឧត្តមសេនីយ៍ឯក ខឹម សន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការឃោសនាព័ត៌មាន អញ្ជើញជាអធិបតីផ្សព្វផ្សាយពិធីរំលឹកខួបលើកទី៤៧ ទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាស្រ្ត ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤)។ 

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹម សន បានលើកឡើងផងដែរអំពីសន្តិភាពដែលទទួលបានដោយការដាក់ចេញ “នយោបាយឈ្នះ ឈ្នះ” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាំមកនូវកាអភិវឌ្ឍប្រទេស និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានជូនប្រជាពលរដ្ឋ។ 

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី២១ កងឯកភាព-ស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋាន។ 

គួរបញ្ជាក់ថា ក្រោយពីធ្វើការផ្សព្វផ្សាយដល់២១កងឯកភាព-ស្ថាប័ន ចំណុះអគ្គបញ្ជាការដ្ឋានរួចហើយ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ខឹម សន បន្តចុះផ្សព្វផ្សាយផ្ទាល់ដល់៦កងឯកភាពផ្សេងទៀត និងបានបំផុសឱ្យបណ្ដាកងឯកភាពទាំងនេះចូលរួមតែងនិពន្ធកំណាព្យ បទចម្រៀង និងគូសគំនូរដើម្បីអបអរសាទរខួបលើកទី៤៧ ទិវាចងចាំដំណើរឆ្ពោះទៅផ្ដួលរំលំរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ផងដែរ៕