(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ចៅ យុត្តិបុត្រ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការផែនការ អគ្គបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ទីចាត់ការផែនការអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់អំពីជំហរដាច់ខាត ដូចខាងក្រោម៖
1 ទីចាត់ការផែនការ អគ្គបញ្ជាការដ្ឋាន គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋ គាំទ្រយ៉ាងលើសលប់។
2 ទីចាត់ការផែនការ អគ្គបញ្ជាការដ្ឋាន ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។
3 ទីចាត់ការផែនការ អគ្គបញ្ជាការដ្ឋាន អនុវត្តបទបញ្ជារបស់ថ្នាក់លើ កម្ទេចរាល់ឧបាយកលញុះញង់ ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់ទីចាត់ការផែនការ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ៖